ព័ត៌មានរបស់ក្រុមហ៊ុន

គំនិត
គំនិត
គេហទំព័រ
កាលបរិច្ចេទ​ចុះឈ្មោះ​, Jan 30, 2019
12405 ភ្នំពេញ, កម្ពុជា
*****888 705
***mnit.com

អំពី​ក្រុមហ៊ុន​

អំពីយើង

«គំនិត» ជាគេហទំព័រ និង ទស្សនាវដ្ដីអេឡិចត្រូនិចចែករំលែកចំណេះដឹងមួយដែលប្រតិបត្តិការតាមបណ្ដាញអ៊ិនធើណិតក្រោមរូបភាពជាគេហទំព័រ កកើតឡើងដំបូងតាំងពីឆ្នាំ ២០១១ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាកង្វះឯកសារនៅក្នុងស្រុកនិងកង្វះការចែករំលែកឯកសារជាភាសាខ្មែរដែលមានតិចស្រាប់ទៅហើយនោះ។

ចក្ខុវិស័យ

ជាជម្រើសមុនគេនៃប្រភពចំណេះដឹងលើប្រព័ន្ធអេឡិចត្រូនិចផ្នែកយុទ្ធសាស្ត្រទីផ្សារសម័យទំនើបសហគ្រិនភាពនិងគន្លឹះខ្លីៗធុរកិច្ច។

បេសកកម្ម               

«គំនិត» នឹងធ្វើឱ្យចក្ខុវិស័យខាងលើសម្រេចបានតាមរយៈ ៖

១. បណ្តុះបណ្តាលក្រុមការងារធ្វើការស្រាវជ្រាវស្វែងរកចំណេះដឹងល្អៗជាភាសាបរទេសនិងបកប្រែកែសម្រួល ដោយរក្សាទុកខ្លឹមសារដើមព្រមទាំងសំយោគគំនិតផ្សេងៗគ្នារួចចុះផ្សាយជាអត្ថបទវិភាគស៊ីជម្រៅដើម្បីជាចំណេះថ្មីជូនលោកអ្នក។

២. ជម្រុញឱ្យមានការរៀនសង្កេតទៅលើវិស័យធុរកិច្ចធ្វើករណីសិក្សាក្រុមហ៊ុននិងអាជីវកម្មដែលមាននៅក្នុងស្រុកដើម្បីចងក្រងជាឯកសារធុរកិច្ចឱ្យស៊ី នឹងបរិបទសង្គមខ្មែរ។

៣. បំផុសភាពច្នៃប្រឌិតភាពទាន់សម័យ នៅក្នុងពិភពធុរកិច្ចជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យមដើម្បីឱ្យដើរទាន់សម័យកាល និងមានភាពប្រកួតប្រជែង។

ឱកាសការងារ

ព័ត៌មានរបស់ក្រុមហ៊ុន

  • បុគ្គលិកសរុប
  • ឆ្នាំបង្កើតស្ថាប័ន
  • ចំនួនការងារសរុប
    3
https://her.is/2RqlG6Z

ទំនាក់ទំនងក្រុមហ៊ុន