អំពីយើង

អំពីយើង

TOSJOB គឺជា​វេបសាយកម្ពុជាមួយដែលប្រមូលផ្តុំទៅដោយការងារក្រៅក្របខ័ណ្ឌ និង​ជាភ្នាក់ងារជ្រើសរើសបុគ្គលិកពោរពេញដោយជំនាញ​ ជាពិសេសក្នុងការផ្តល់ធនធានមនុស្សនិងទ្រព្យសម្បត្តិជូនអតិថិជន។ TOSJOB ត្រូវបានចាប់ផ្តើមឡើងនៅឆ្នាំ​​ ២០១៩ ដោយក្រុមហ៊ុន INSTICT (CAMBODIA) CO. LTD​។ យើងបានលូតលាស់ពីខាងផ្នែកព័ត៌មានវិទ្យានៅក្នុង​វិទ្យាស្ថាននិងក្រុមហ៊ុន​ រហូតឈានទៅដល់ការក្លាយជាភ្នាក់ងារជ្រើសរើសបុគ្គលិក ដែលជាប្រភពនៃនិយោជិកគ្រប់ស្តង់ដារទាំងអស់សម្រាប់បណ្តាអាជីវកម្ម​ និង ស្ថាប័នទូទាំងប្រទេស។

តាមរយៈក្រុមអ្នកជំនាញដែលធ្លាប់ត្រូវបានបណ្ដុះបណ្ដាលជាអន្តរជាតិ​ យើងបានបូកបញ្ចូលគ្នាជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់​ មានដូចជាការវិភាគទិន្នន័យ និង ការធ្វើបណ្តាញដៃគូដ៏ទូលំទូលាយ ដើម្បីស្វែងរកមនុស្សដែលសមស្របទៅតាមអាជីវកម្មរបស់អ្នក រួមទាំងសន្សំពេលវេលាសម្រាប់ក្រុមហ៊ុន។ ខណៈពេលនោះផងដែរយើងនឹងផ្តល់ជូនការធានានូវបុគ្គលិកដ៏ល្អឥតខ្ចោះ ដើម្បីជួយឲ្យអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើន។

ភាពជោគជ័យនិងជំនាញរបស់យើងអាចបង្កឲ្យមនុស្សរាប់ពាន់នាក់មានភាពងាយស្រួលក្នុងការស្វែងរកការងារ តាមរយះការប្រើប្រាស់សេវាកម្មរបស់យើងជារៀងរាល់ខែដើម្បីស្វែងរកការផ្សាយពាណិជ្ជកម្មការងារជាង 1000+ និងគម្រោងដែលស្វែងរកអ្នកការងារក្រៅក្របខ័ណ្ឌ ។​